Sunday, August 7, 2011

បើនិយាយពីលោកគ្រូ google អ្នកណាក៏ស្គាល់គាត់ដែរ។ google គឺជាគេហទំព័រមួយដែលផ្ទុកទៅដោយព័ត៌មានផ្សេងៗ ជាពិសេសគឺទាក់ទងនឹងចំណេះដឹងទូទៅ … ។ ប្រសិនបើយើងចង់រកអ្វីដែលមាននៅលើអ៊ីនធឺណេត ហើយយើងមិនស្គាល់អាសយដ្ឋាន (Address) របស់វ៉ិបសាយនោះ យើងគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ google ហើយត្រង់ប្រអប់ស្វែងរក (Search) វាយនូវអ្វីដែលយើងត្រូវការ ហើយចុច Enter ជាការស្រេច។
ប៉ុន្តែនៅពេលនេះ KT42 សូមបង្ហាញនូវវិធីម៉្យាងដែលលោកអ្នកអាចប្តូរឈ្មោះ google ទៅជាឈ្មោះអ្វីមួយផ្សេងទៀតដែលលោកអ្នកចង់បាន។
សូមមើលនូវវិធីអនុវត្តន៍ដូចខាងក្រោម
  1. សូមចូលកាន់គេហទំព័រ www.funnylogo.info
  2. ត្រង់ប្រអប់ស្វែងរក (Search) វាយបញ្ចូលឈ្មោះណាមួយដែលលោកអ្នកចង់បង្ហាញ
  3. បន្ទាប់មកសូមជ្រើសរើសម៉ូត (Style) ណាមួយដែលលោកអ្នកស្រលាញ់
  4. ចុចលើប៊ូតុង Create My Search Engine
    សូមមើលនូវលទ្ធផលខាងក្រោម


    បញ្ជាក់ៈ លោកអ្នកមិនអាចសរសេរអក្សរខ្មែរយូនីកូដបានទេ។

0 comments:

Post a Comment