ប្រហារគេហទំព័រ Facebook គឺជាព៏ត៌មានក្លែងក្លាយតែប៉ុណ្ណោះ ហើយក្រុម Hacker នេះ
គ្មានបំណង់វាយ Facebook ដូចពាក្យចចាមអារាមនោះទេ។
ថ្មីៗនេះ នៅលើគេហទំព័រ Youtube បានលេចឡើងវិដេអូមួយដែលមានខ្លឹមសាស្តីពី
យុទ្ធសាស្ត្រវាយប្រហារ Facebook។ តាមប្រភពព័ត៌មាននេះបានឲ្យដឹងថាយុទ្ធសាស្ត្រ
នេះនឹងចាប់ផ្តើមនាវេលាម៉ោង១២ថ្ងៃទី២៨ខែមករាខាងមុខនេះ។
វិដែអូនេះនិយាយថា៖ "សង្គ្រាមអនឡាញមួយនេះបានចាប់ផ្តើមរវាង Anonymous, ប្រជាជន
និង រដ្ឋាភិបាលអាមេរិក។ SOPA និង PIPA អាចបានផ្អាកនៅរដ្ឋសភា ប៉ុន្តែវាមិនមានន័យ
ថាសិទ្ធប្រើអ៊ីនធឹណេតរបស់យើងនឹងត្រូវបានធានានោះទេ។"
វិដេអូនៅលើ Youtube នេះបានអំពានាវមនុស្សទាំងអស់អោយចូលរួមយុទ្ធសាស្ត្រដោយ
download កម្មវិធី Low Orbit Ion Cannon (Loic) ដែលជាកម្មវិធីធ្លាប់ប្រើដើម្បីវាយប្រហារ
បណ្តាគេហទំព័ររបស់រដ្ឋាភិបាល។ Loic បានវាយបណ្តា Website ដោយផ្ញើររាប់ពាន់កញ្ចប់
ព័ត៌មានទៅកាន់ Server របស់គេ។
Facebook គឺជាគេហទំព័រមួយក្នុងចំណោមគេហទំព័រធំជាងគេនៅលើពិភពលោក ដែលមាន
Server យ៉ាងហោចណាស ៦០,០០០ server នៅលើទូទាំងពិភពលោក។ ក្នុងវិដេអូនេះ
Anonymous ក៏ទទួលស្គាល់ ពីការលំបាក់ក្នុងការវាយប្រហារ គេហទំព័រមួយដែលមាន
ទ្រុងទ្រាយធំដូច្នេះ។ ដកស្រង់ចេញពី Camnews
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.